Post News Media ព័ត៌មានជាតិ រថយន្តស្គាល់ម...

រថយន្តស្គាល់ម៉ាក បើកបុកម៉ូតមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់

បាត់ដំបង: កាលពីវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ត្រង់ចំណុចក្រុមទី០៩ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល លើផ្លូវជាតិលេខ៥ ។

ជនរងគ្រោះឈ្មោះ ប៊ុន ហនភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ស្លាប់នៅហ្នឹងកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។

រថយន្តធុនតូចមិនស្គាល់ម៉ាកពណ៌ ស បើកបរពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ បានឡើងជែងរថយន្តនៅពីមុខ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១W-២៦០៥ ដែលធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែង ក្រោយកើតហេតុអ្នកបើកបររថយន្ត បានបើកគេចខ្លួនបាត់។

ករណីនេះ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួច បានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕