តាកែវៈ នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់ ត្រង់ចំណុចភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស លើផ្លូវលេខ ១២៩ ចន្លោះគីទ្បូម៉ែត្រលេខ ២៧-២៨ បើកបញ្ច្រាសទិសគ្នា ពីកើតទៅលិច។
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-4561 បើកបរដោយឈ្មោះ អឹម យ៉ុន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស របួសធ្ងន់ (ដេរក្បាលបីថ្នេរ សោសរលាត់ផ្ទៃមុខ របួសដៃខាងឆ្វេង ដេរបីថ្នេរ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស (មិនពាក់មួកសុវត្ថិភាព) បើកម៉ូតូពីលិចទៅកើត។
ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក គុបជ្រុង C90 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1M-2201 បើកបរដោយឈ្មោះ សួង ស៊ាងហ៊ួយ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិជំនីត ឃុំកំពង់រាប ស្រុកព្រៃកប្បាស របួសធ្ងន់ (របួសជង្គង់ខាងឆ្វេង ហើមដៃខាងឆ្វេង កោសរលាត់ផ្ទៃមុខ) បញ្ជូនទៅបមន្ទីរពេទ្យបង្អែកព្រៃកប្បាស)។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារ បើកជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់៕
មតិយោបល់