ព័ត៌មានជាតិ

រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសចំនួន ៦៩១គ្រឿង ត្រូវផាកពិន័យ នៅទូទាំងប្រទេស

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៦៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ដោយឡែកក្នុងរយ:ពេល១៨ថ្ងៃ (ចាប់ពីថ្ងៃ០១ ដល់ថ្ងទី១៨ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៥៣៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,២៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល១៨ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

មតិយោបល់