ព័ត៌មានជាតិ

ជនជាតិចិន៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបើកល្បែងស៊ីសងខុសច្បាប់

សៀមរាប: ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលបង្រាបករណីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណិត (Game Online) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧ ផ្លូវ៨ បុរី ដឹព្រីមៀភែលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ការបង្ក្រាបនេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក រៀម ច័ន្ទម្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប ។ កម្លាំងរបស់យើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ជនជាតិចិន រួមនឹងវត្ថុតាង ៖ កុំព្យូទ័រយួរដៃ ចំនួន ០៥គ្រឿង, ទូរស័ព្ទដៃ ចំនួន ១៥គ្រឿង, ម៉ូដឹម wifi ចំនួន ០៣, ស៊ីមកាត មួយចំនួន រួមទាំងសម្ភារ:មួយចំនួនទៀត ។ ជនសង្ស័យបានបញ្ជូនមកសាកសួរនៅការិយាល័យ ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

 

មតិយោបល់