បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយដុតផ្ទះអ្នកដទៃឲ្យឆេះខ្ទេច នៅភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង។
ការឃាត់ខ្លួនជនសង្ស័យនេះ បានអនុវត្តតាមបញ្ជាលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូង ឲ្យឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២និង០៥នាទី បន្ទាប់ពីជនសង្ស័យបានប្រព្រឹត្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង០០នាទី នៅភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង។
ជនសង្ស័យឈ្មោះ ភាព ដារា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរំចេក៣ សង្កាត់រតន: ក្រុងបាត់ដំបង ពីបទធ្វើឲ្យខូចខាតដោយចេតនា ។
ករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់