ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យវៀតណាមម្នាក់ និងដកហូតថ្នាំញៀនចំនួន១៣កញ្ចប់

ភ្នំពេញ: ជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ក្រោយពីឆែកឆេររកឃើញថ្នាំញៀនចំនួន១៣កញ្ចប់ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្សារតាប៊ុន ផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ វិន យ៉ាំងទឹង ហៅហេង គិត ហៅទឹង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ១៣កញ្ចប់ ជាប្រភេទម៉ាទឹកកក។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចយើងបាននាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ស្វាយប៉ាក។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់