កណ្តាលៈ កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅដើមប្រេងខ្យល់ ដីសម្ការរបស់ឈ្មោះ ភុំ ភាង ស្ថិតក្នុងភូមិ កោះទៀវ(ក) ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហ៊ួត ហុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ កោះទៀវ (ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្ត កណ្តាល។
វត្ថុតាងចាប់យក៖ ខ្សែនីឡុង ពណ៌ខ្មៅ ប្រវែង ៣,៥០ម៉ែត្រ។
តាមការឆ្លើយបំភ្លឺឈ្មោះ ហ៊ួត ហាន ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាបងបង្កើតជនរងគ្រោះនិងឈ្មោះ ម៉ៅ បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវជា ក្មួយ របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះរស់នៅជាមួយ ឪពុកម្តាយមានវ័យ ចាស់ជរា ហើយជនរងគ្រោះជាមនុស្សញៀនស្រា(ផឹកជាប្រចាំ)បណ្តាលឲ្យវង្វេងស្មារតី។ លុះ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ បានដើរចេញពីផ្ទះបាត់ពុំដឹងទៅទីណា បង ប្អូននិង ក្រុមគ្រួសារ បានដើររកគ្រប់ទីកន្លែង ទើបរកឃើញនៅក្រុងតាខ្មៅ ខេត្តកណ្តាល រួចនាំជនរងគ្រោះ យកមកផ្ទះ ហើយបង ប្អូនបាននាំគ្នាការពារ មើលថែមិនឲ្យទៅទីណាទេ ។ លុះនៅវេលាម៉ោងប្រមាណ១៧.០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ ម៉ៅ បញ្ញា ជាក្មួយ នៅមើលថែជនរងគ្រោះ ឃើញជនរងគ្រោះ សម្រាកនៅលើគ្រែក្នុងផ្ទះក៏ទៅបង់សំណាញ់ នៅក្នុងព្រែកមុខផ្ទះមួយសន្ទុះក្រោយមកក៏ត្រឡប់មកផ្ទះវិញ ពុំឃើញជនរងគ្រោះនៅផ្ទះក៏នាំគ្នាំដើរកជនរងគ្រោះ ប្រទះឃើញជនរងគ្រោះ បានធ្វើអត្តឃាតចងក នៅនឹងដើមប្រេងខ្យល់ ដោយខ្សែនីឡុង ព៌ណខ្មៅ ស្លាប់បាត់ទៅហើយ។ រួចក៏នាំបង ប្អូន កាត់ខ្សែចំណងដាក់ជនរងគ្រោះចុះ នាំគ្នាយកជនរងគ្រោះមកផ្ទះ ហើយបាន រាយការណ៍ជូនអាជ្ញាធរភូមិ និងសមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកោះធំ បានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋាន និងលោកគ្រូពេទ្យ ដើម្បី ធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព។ ការពិនិត្យឃើញថា៖នៅនឹងក ជនរងគ្រោះផ្នែកខាងមុខ លើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងឆ្វេង ដល់ក្រោមទងត្រចៀកស្តាំ មានស្នាមទ្រុឌជាំខ្មៅ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋាន៖ជនរងគ្រោះពិតជាធ្វើអត្តឃាត ចងកប្រាកដមែន ពុំមែនពាក់ព័ន្ធនិងករណីផ្សេងឡើយ។
ក្រោយពី ពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់