ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូពន្លះជាមួយរថយន្តនៅ…

កំពង់ធំ: ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥នាទី លើកណាត់ផ្លូវជាតិលេខ០៦ ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់1F-8230 រងការខូចខាតដែល បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច បណ្តាលឲ្យរងរបួលធ្ងន់ សន្លប់បាត់បង់ស្មារតី បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្ទោងដើម្បីធ្វើការព្យាបាល។
ចំណែករថយន្ដម៉ាកហ៊ិនដាយ ពណ៌ខៀវ ស្លាកលេខភ្នំពេញ3E-5029 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ4A-4886ដឹកស្រាបៀរបើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរគេចខ្លួនបាត់។
ក្រោយកើតហេតុវត្ថុតាងត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់