Post News Media ព័ត៌មានជាតិ ចិនទៀតហើយ! ស្...

ចិនទៀតហើយ! ស្រវឹងស្រាបើករថយន្តបុកទ្រូងផ្លូវបាក់១កង់

ភ្នំពេញ: ជនជាតិចិនមានគ្នា៤នាក់ ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងទ្រូងផ្លូវបាក់១កង់ រថយន្តដាច់ក្រឡេកង់ខាងមុខទៅមុខទៀតលែងរួច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចមុខព្រលានយន្តហោះអន្តជាតិពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនមានគ្នា៤នាក់ បើករថយន្តមូយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2901 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនដូចហោះស្រវឹងស្រាទាំង៤នាក់ ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កួតមកខាងស្ដាំជ្រុលទៅបុករបាំងទ្រូងចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងទ្រូងផ្លូវបាក់១កង់រថយន្តវិញមួយជុំដាច់ក្រឡេកង់មុខខាងឆ្វេងទៅលែង រួចតែសំណាងល្អមិនមានអ្នករបួស។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕