បាត់ដំបងៈ សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលបានសហការជាមួយមន្ត្រីធម្មការចុះឆែកឆេរអាស្រមព្រះសង្ឃមួយអង្គព្រះនាម ហ៊ុន អង នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ គង់នៅចំណុចភ្នំ៨២ ស្ថិតក្នុងភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង បន្ទាប់ពីមានការសង្ស័យសង្ឃអង្គនេះ មានលាក់ទុកកាំភ្លើងច្នៃនិងសម្ភារល្មើសច្បាប់មួយចំនួនទៀត។
ក្រោយពីត្រួតពិនិត្យ រកឃើញព្រះសង្ឃខាងលើ ប្រើប្រាស់សារធាតុញៀន ហើយប្រគេនសាលាអនុគណស្រុកកំរៀង ធ្វើតាមពុទ្ធវិន័យ តាមផ្លូវព្រះពុទ្ធសាសនា ហើយក៏ប្រគល់ព្រះគ្រូអនុគុណ ឲ្យលាចាកសិក្ខាបទ ហើយក៏បញ្ជូនទៅឲ្យនគរបាលស្រុកកំរៀង ដោះស្រាយទៅតាមផ្លូវច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់