ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូ Suzuki Nex បុករថយន្ត RANGE ROVER បណ្ដាលឲ្យរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលយុវជនម្នាក់ជិះម៉ូតូម៉ាក Suzuki Nex បុករថយន្តម៉ាក RANGE ROVER ពេញទំហឹងនៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ហើយម៉ូតូក៏បានរងការខូចខាត ចំណែករថយន្តក៏រងការខូចខាតក្រពឹតទ្វារផងដែរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលម៉ោង ១និង១០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនរងគ្រោះដែលរងរបួសធ្ងន់នោះពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ជិះម៉ូតូម៉ាក Suzuki Nex ១គ្រឿង ពណ៌សលាយលឿង ពាក់ស្លាកលេខ កណ្ដាល 1U-6084។
នៅមុនពេលកើតហេតុរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6512 បើកបរធ្វើដំណើរក្នុងទិសពីពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ស្រាប់តែយុវជនខាងលើ ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ទៅដល់វាក់អឺជាន់ហ្រ្វាំងឈប់អត់ទាន់ ក៏បុកចំចំហៀងឆ្វេងរថយន្តពេញទំហឹងតែម្ដង។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀថា ខណ:នោះបណ្ដាលឲ្យដួលបោកលើថ្នល់រងរបួសធ្ងន់ ហើយម៉ូតូបានរងការខូចខាត ចំណែករថយន្តខូចខាតក្រពឹតទ្វារខាងឆ្វេងយ៉ាងដំណំ។ ក្រោយពេលកើតហេតុគេបានហៅរថយន្តពេទ្យទៅដឹកយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ ដោយឡែកកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម ក៏បានចុះទៅកាន់ទីនោះដែរ។ បន្ទាប់មកឲ្យភាគីទាំង២សម្របសម្រួលគ្នាបញ្ចប់រឿង ប៉ុន្តែភ្លាមៗនោះខាងម្ចាស់រថយន្តបានរង់ចាំខាងតំណាងជនរងគ្រោះ ដើម្បីជួបធ្វើការដោះស្រាយដោយសន្តិវិធី៕

មតិយោបល់