ព័ត៌មានជាតិ

ជិតភ្លឺផ្អើលមុខក្ដាន់ពីរ! បុរសម្នាក់ ធ្វើអត្តឃាតលើដើមចំប៉ី ដោយមិនដឹងមូលហេតុ

ភ្នំពេញ: កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង នៅដើមចំប៉ី បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល នៅចំណុចសួនក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ទ្ធរុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនរងគ្រោះមានឈ្មោះ សុខ រី ភេទប្រុស អាយុ៥៣ឆ្នាំ។

តាមប្រភពពីសាក្សីម្នាក់ បានឲ្យដឹងថា រូបគាត់បានដើរកាត់ នៅចំណុចកើតហេតុខាងលើ ក៏ស្រាប់ប្រទះឃើញជនរងគ្រោះ ចង.ក និងខ្សែអង្រឹងជាប់ជាមួយដើមចំប៉ីស្លាប់ទៅហើយ នៅវេលាម៉ោងកើតហេតុខាងលើ ហើយបានបន្សល់ទុកនូវកាបូបស្ពាយ១ និងស្បែកជើង១គូ រួមទាំងទូរសព្ទ័ដៃពីរគ្រឿង នៅនឹងកន្លែងកើតហេតុ។

បន្ទាប់មកក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ប្រភពដ៍ដែលបានបន្តទៀតថាជនរងគ្រោះសង្ស័យទើបនិងមកពីខេត្ត។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ច ផ្នែកជំនាញចុះមកធ្វើកោសល្យវិច័យ រួចដឹកសពយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំសាច់ញាត្តិមកទទួលយកសព ទៅធ្វើបុណ្យតាមប្រណៃ៕

មតិយោបល់