ផ្ទះ ព័ត៌មានកីឡា ក្រុមទើបឡើងពី...

ក្រុមទើបឡើងពីក្របខណ្ឌទី២ បញ្ចប់កំណត់ត្រាមិនចាញ់របស់ Dortmund

0

នៅក្នុងការប្រកួតសប្តាហ៍ទី ១៦ នៃក្របខណ្ឌបាល់ទាត់កំពូលអាឡឺម៉ង់ ក្រុមម្ចាស់ផ្ទះដែលទើបឡើងមក Fortuna Düsseldorf បានយកឈ្នះក្រុមកំពូលតារាង​ Borussia Dortmund ដោយលទ្ធផល ២ ទល់ ១ នាកីឡដ្ឋាន Merkur Spiel-Arena នឹងបានបញ្ចប់កំណត់ត្រាមិនចាញ់របស់ Dortmund ផងដែរ។

ក្រុមម្ចាស់ផ្ទះបានធ្វើការនាំមុខមុន ២ គ្រាប់ ដោយខ្សែប្រយុទ្ធ Dodi Lukebakio នៅនាទីទី ២២ នឹងកីឡាករ Jean Zimmer នៅនាទី ៥៦ ខណ:ដែលក្រុម Dortmund តាមបាន ១ គ្រាប់ មកវិញពីសំណាក់កីឡាករ Paco Alcacer នៅនាទី ៨១ បន្ទាប់ពីបានប្តូចូល នៅនាទី ៦១ ។ បរាជ័យរបស់ក្រុមភ្ញៀវនេះ បានធ្វើឲ្យពួកគេបាត់បង់កំណត់ត្រាមិនដែលចាញ់ បន្ទាប់ពី ១៥ ប្រកួតមុន ឈ្នះ ១២ នឹងស្មើ ៣ លើក មិនដែលចាញ់។

ទោះជាកំណត់ត្រាមិនដែលចាញ់ក្នុងក្របខណ្ឌក្តី តែក្រុម Dortmund នៅតែឈរកំពូលតារាងដដែល ដោយលើសក្រុមលេខ ២ Borussia Mönchengladbach រហូតដល់ទី ៦ ពិន្ទុ៕

 

មតិយោបល់

Loading...