សៀមរាបៈ បុរសម្នាក់រស់នៅក្នុងជីវភាពក្រលំបាក និងមានជំងឺប្រចាំកាយផងនោះ បានខឹងចិត្តផឹកស្រាយ៉ាងច្រើន បណ្ដាលឲ្យខ្យល់គស្លាប់ក្នុងខ្ទមកម្សត់។
ហេតុការណ៍នេះ បានកើតឡើងនៅទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅចំណុចភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ ណាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយឪពុក នៅកន្លែងកើតហេតុខាងលើ។ ករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ មកពីផឹកស្រាច្រើន និងមានជំងឺប្រចាំកាយផង ក៏បណ្តាលឲ្យខ្យល់គស្លាប់តែម្ដង៕
មតិយោបល់