ព័ត៌មានជាតិ

ស្លុតចិត្ត! ទៅកាត់ដើមឈើ បែរជាត្រូវបាក់សង្កត់ពីលើស្លាប់ភ្លាមៗ

កំពង់ធំ: កាលពីវេលាម៉ោង ៣ និង១០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីកាត់ដើមឈើ បាក់សង្កត់ស្លាប់មនុស្សម្នាក់ នៅតំបន់នាងគូ ភូមិដងកាំបិត ឃុំដងកាំបិត ស្រុកសណ្តាន់។

ជនរងគ្រោះឈ្មោះ ម៉ៅ សេត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិប្រាសាទអណ្តែត ឃុំសណ្តាន់ ស្រុកសណ្តាន់។

ករណីនេះ ដោយសារកាត់ដើមឈើ បណ្តាលឲ្យបាក់សង្កត់លើជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕

មតិយោបល់