ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី…

ក្រចេះ: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួល ស្ថិតភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន។

ជនសង្ស័យឈ្មោះ ទូច ហៀ ហៅប៉ូយ អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួលនៅភូមិ/សង្កាត់ខាងលើ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌ស ចំនួន ១២កញ្ចប់ (ធំ០១,តូច១១)
-ទុយោសម្រាប់ចូករំលែកសារធាតុញៀនចំនួន០២
-ថង់សម្រាប់ច្រករំលែកសារធាតុញៀនមួយចំនួន
-ឧបករណ៍សម្រាប់សេពសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់