ព័ត៌មានជាតិ

Update៖ រថយន្តដឹកខ្សាច់មិនចាំម៉ាកថយបុកបង្គោលភ្លើងបាក់អស់មួយដើមបើកគេចខ្លួនបាត់

ភ្នំពេញ: រថយន្តដឹកខ្សាច់មិនចាំម៉ាកថយបុកបង្គោលភ្លើងបាក់អស់មួយដើម បើកគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៤២ ចំណុចមុខពិភពសមុទ្រ២ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ធានីភ្នំពេញ ។

រថយន្តដឹកខ្សាច់ បង្កមិនត្រូវបានេគស្គាល់ម៉ាកនិងផ្លាកលេខនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត បានដឹកខ្សាច់មកចាក់នៅក្បែរកន្លែងកើតហេតុ បានរយ៉ែក៏ជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវ១ដើម រួចបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុរាយការណ៍ប្រាប់ជំនាញៗ ទាក់ទងភាគីបង្កដោះស្រាយតាមនីតិវិធី៕

មតិយោបល់