ស្ទឹងត្រែងៈ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះរាលដាលផ្ទះប្រជាពលរដ្ឋអស់៤ខ្នងគ្មានសល់ នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បង្កឡើងដោយឈ្មោះ កែវ វង្សតុលា អាយុ២៩ឆ្នាំ( ដោយសារបែកថ្នាំ វិកលចរិត) បានដុតពេលឪពុកម្តាយរបស់ខ្លួន ឈ្មោះ កែវ ប៉ាប៉ាន់ និងប្រពន្ធឈ្មោះម៉ៅ សាខន ឆេះខ្ទេចគ្មានសល់ ខណៈដែលម្តាយឪពុកទៅព្យាបាលនៅមន្ទីពេទ្យប្រទេសវៀតណាម ដោយសារកូនចាក់នឹងកាំបិតចំពោះ បណ្តាលឲ្យរងរបួសធ្ងន់។
ផ្ទះដែលឆេះខាងលើមានទំហំ១៤,៥០គុណ១៥ ធ្វើអំពីឈើប្រក់សង្ក័សី រួមទាំងទ្រព្យសម្បត្តិឆេះទាំងស្រុង ក្នុងនោះលុយ៥.០០០ដុល្លារ,ទូរទស្សន៍២គ្រឿង,ទូសំអាង៤ គ្រែ៤ សាឡុង១ឈុត។
ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។
ចំណែកឯជនវិកលចរិតដែលបានដុតផ្ទះខ្លួនឯង ត្រូវបានប្រជាពលរដ្ឋនៅជិតខាងនោះមានការព្រួយបារម្ភចំពោះជននោះទៅដុតផ្ទះរបស់ពួកគាត់ទៀតហើយស្នើឲ្យសមត្ថកិច្ចចាប់ខ្លួន៕
មតិយោបល់