ព័ត៌មានជាតិ

មន្រ្តីយោធាចូលនិវត្តន៍ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួស

កំពង់ធំ: កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវជាតិលេខ ៧១ ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ត្រង់ចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។

ហេតុការណ៍នេះ បណ្ដាលឲ្យរបួសស្រាល០១នាក់(ប្រុស) និងខូចខាត ម៉ូតូ០២គ្រឿង។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាវ៉េវ ឈ្មោះ ប៉េង ម៉េងហាក់ បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងក្នុងស្ថានភាពស្រវឹង។

ម៉ូតូម៉ាកហុងវ៉េវ C110 ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ជា សោភ័ណ្ឌ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្រ្តីយោធាចូលនិវត្តន៍ រស់នៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ របួសស្រាល (មិនពាក់មួកសុវត្ថិភាព)។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាវ៉េវ C110 ពណ៌សលាយខ្មៅ ផ្លាកលេខ កំពង់ចាម1F-9913 បើកបរដោយឈ្មោះ ប៉េង ម៉េងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងពីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ គ្មានរបួស (មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតហេតុ វត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់