ព័ត៌មានជាតិ

ឆ្លងប្រព័ន្ធឌីណាម៉ូក្នុងឡតចំហាយ​ ឆេះរោងចក្រផលិតក្តារបន្ទះ ក្រុមហ៊ុនខេមប៊ូឌេន រុងជីនវូតប្រូដាក់ ផ្អើលសមត្ថកិច្ចនៅស្រុកព្រៃនប់!

ព្រះសីហនុៈ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើត ឆេះឡតចំហាយក្នុងរោងចក្រផលិតក្តារបន្ទះ របស់ក្រុមហ៊ុនខេមប៊ូឌេន រុងជីនវូតប្រូដាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿន ឃុំ បិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ​។
​មូលហេតុ ឆ្លងប្រព័ន្ធឌីណាម៉ូ ក្នុងឡត។

​ការខូចខាត ឡត៏ចំហាយ ទំហំ ៤ម៉ែត្រ × ៦ ម៉ែត្រ និង ឌីណាម៉ូក្នុងឡតទាំងស្រុង។

ក្នុងករណីនេះប្រើប្រាស់​រថយន្ត​២​គ្រឿង ប្រើប្រាស់ទឹកអស់​៥​ឡាន៕

មតិយោបល់