ព័ត៌មានជាតិ

អគ្គិភ័យឆេះមួយខ្នង បណ្ដាលឲ្យស្លាប់ក្មេងប្រុសស្រី ២ នាក់ នៅពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ០៤ និង ១០ នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំចំណុចអណ្តូងតាជុគ (ក្បាលខ្មោច ) ភូមិអូថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ បណ្តាលឲ្យស្លាប់មនុស្ស ០២នាក់។

ជនរងគ្រោះទី១-ឈ្មោះ ឯល ម៉ាត់ ភេទ ប្រុស អាយុ ០៧ ឆ្នាំ និង២-ឈ្មោះ ឯល ម៉ៃ ភេទ ស្រី អាយុ ០៣ ឆ្នាំ ត្រូវជាកូនរបស់ម្ចាស់ផ្ទះ។

សម្ភារខូចខាត៖
-ឆេះផ្ទះ ០១ខ្នង ទំហំ ៤ x ៣ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងស័ង្កសី កម្ពស់ ២មែត្រ ខ្ចេចអស់ទាំងស្រុង ជាផ្ទះរបស់ឈ្មោះ ត ឯល ភេទប្រុស​ អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម និងប្រពន្ធឈ្មោះ សី ធាង អាយុ ៣១ ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ។
– ស្រូវ ១០ ការ៉ុង
– អង្ករ ២០ គីទ្បូក្រាម និងសម្ភារមួយចំនួនទៀតក្នុងផ្ទះ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងនៅពេលម្តាយ ទៅច្រូតស្បូវ ឆ្ងាយពីផ្ទះប្រហែល ៥០០ ម៉ែត្រ និងឪពុកទៅ មើលក្របី ចម្ងាយប្រហែល ០៣ គីឡូម៉ែត្រ និងបងប្រុស អាយុ ០៩ ឆ្នាំ ទៅចង.គោ។

តាមកាសន្និដ្ឋានរបស់សមត្ថ អគ្គិភ័យនេះ ដោយសារក្មេងរងគ្រោះទាំងពីរនាក់ យកដែកកេះបង្កាត់ភ្លើងដើម្បី​ដាំទឹកឆុងមី៕

មតិយោបល់