កោះកុងៈ កាលពីវេលាម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានឡើងលើបង្គោលភ្លើង ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
នៅពេលឃើញសកម្មភាពភ្លាម សមត្ថកិច្ច បានទាក់ទងទៅខាងអគ្គិសនី ដើម្បីបិទចរន្តភ្លើងជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់ ខណៈដែលបុរសខាងលើ មានដំបងកាន់ជាប់និងដៃផងដែរ នៅពេលនោះ សមត្ថកិច្ច ក៏បានព្យាយាមសម្រួបសម្រួល ឲ្យបុរសខាងលើចុះមកវិញ តែគាត់មិនព្រមចុះឡើយ រហូតដល់ម៉ោង ៧ និង៣០នាទីយប់ថ្ងៃដដែល បុរសខាងលើ បានស្រាតខោខ្លួនឯង ចង.កសម្លាប់ខ្លួន ជាប់ជាមួយខ្សែកាបតែម្តង (សង្ស័យមានវិបត្តិផ្លូវចិត្ត)។
បច្ចុប្បន្ន សមត្ថកិច្ច បានយកសពជនរងគ្រោះ ចុះមកក្រោម រួចដាក់តាមរថយន្តពេទ្យ យកទៅរក្សាទុកនៅវត្តសាលាម្នាង ដើម្បីរង់ចាំសាច់ញ្ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់