ព័ត៌មានជាតិ

ផ្ទះទុកចោល ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង នៅស្រុកសាលាក្រៅ

ប៉ៃលិន: នៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ចំនួន ០១ លើក (ករណីឆេះផ្ទះមួយខ្នងទុកចោល) ដែលស្ថិតនៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

+ម្ចាស់ផ្ទះឈ្មាះ ចេង លី ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

+ការខូចខាត៖
-ផ្ទះមួយខ្នងទំហំ ៥mX៦m ជញ្ជាំងក្តារ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ។

+កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង សហកាជាមួយកម្លាំងអធិការស្រុក និងកម្លាំងប៉ុស្តិ៍ចេញអន្តរាគមន៍ជួយពន្លត់ ហើយរលត់ទាំងស្រុងនៅវេលាម៉ោង ៨និង៤០នាទី ។

  • កម្លាំង បានចេញអន្តរាគមន៍ជួយសង្គ្រោះនេះប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត៕

មតិយោបល់