Post News Media ព័ត៌មានកីឡា Bale រកបាន Ha...

Bale រកបាន Hat-trick ក្នុងពានរង្វាន់ FIFA Club World Cup

ក្លិបអធិរាជស Real Madrid បានយកឈ្នះលើក្រុមមកពីប្រទេសជប៉ុន Kashima Antlers ដោយលទ្ធផល ៣ ទល់ ១ ខណ:ដែល Gareth Bale រកបាន Hat-trick នាទឹកដីកីឡដ្ឋាន Zayed Sport City ប្រទេសអារ៉ាប់រួម (UAE) ។

ម្ចាស់ជើងឯករដូវកាលមុន បានធ្វើការនាំមុខមុន ៣ គ្រាប់ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធកំពូលល្បឿន Gareth Bale នៅនាទីទី ៤៤, ៥៣ នឹង ៥៥ ។ ទោះជាយ៉ាងណាក៏ដោយក្រុមរបស់ជប៉ុនបានធ្វើការវាយបកបាន ១ គ្រាប់ មកវិញ ពីខ្សែប្រយុទ្ធ Shoma Doi នៅនាទី ៧៨​ ហើយលទ្ធផលនេះរក្សារហូតចប់ការប្រកួត ។ ចំណែក Al-Ain បានយកឈ្នះលើ River Plate ដោយបាល់កាត់សេចក្តី ១១ មែត្រ ៥ ទល់ ៤ បន្ទាប់ពីលទ្ធផល ៩០ នាទី នឹងម៉ោងបន្ថែម ១៥ នាទី ២ ដង បានត្រឹមស្មើគ្នា ២ ទល់ ២ ។

សូមបញ្ជាក់ថា Real នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Al-Ain នៅថ្ងៃទី​ ២២ ខែ ធ្នូ ខាងមុននេះ ស្របពេលដែល ក្រុម Kashima Antlers ជួបជាមួយក្រុម River Plate នាថ្ងៃដដែល៕