ព័ត៌មានជាតិ

រថយន្តស្លាកលេខរដ្ឋ25 2-0489 បុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់!

ភ្នំពេញ: រថយន្តមួយគ្រឿងស្លាកលេខរដ្ឋ ពណ៌ស ស្លាកលេខរដ្ឋ25 2-0489 បានបុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យនារីម្នាក់រងរបួសជើងធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥។
ចំណែម៉ូតូ​​ម៉ាកស៊ូមើអិច ពណ៌ខ្មៅ លាយទឹក​ក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GM. 0106 ជិះដោយនារីរងគ្រោះខាងលើ តាមបណ្តោយផ្លូវជាតិលេខ៥ពីជើងទៅត្បូង
ខណ:មកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងក៏បានបុកគ្នាជាមួយម៉ូតូបណ្តាលឲ្យនារីរងរបួសជើងឆ្វេងធ្ងន់។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គេមិនដឹងថាខាងណាខុសឬត្រូវនោះទេ តែក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុទាក់ទងសមត្ថកិច្ចជំនាញវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះត្រវបានដឹកចូលមន្ទីរសម្រាកព្យាបាលដឺលុច្សតែដោយស្ថានជើងធ្ងន់ធ្ងរពេក ទើបហៅរថយន្តមន្ទីរពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះ៕

មតិយោបល់