ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀន២ករណីក នៅចំណុចផ្ទះសំណាក់ សេង ម៉េងមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៣នាក់

កំពង់ឆ្នាំង: កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយកម្លាំងជំនាញគ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបានចំនួន០២ករណីឃាត់ខ្លួនជនសង្ស័យ៣នាក់៖

ករណីទី១ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឹម សេត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំស្វាយជុក ដកហូតថ្នាំញៀន០១កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ពីបទជួញដូរថ្នាំញៀន ។

ករណីទី២ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៧និង៣០នាទី នៅចំណុចយីហោផ្ទះសំណាក់ សេង ម៉េង ស្ថិតក្នុងភូមិពោធិរិទ្ធីក្រៃ ឃុំស្វាយ ឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១- ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ,២- ឈ្មោះ សុខ ស្រីសែ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិពោធិរិទ្ធីក្រៃ ឃុំស្វាយ ពីបទប្រើប្រាស់ថ្នាំញៀន ។

វត្ថុតាងដកហូតរួមមាន៖ ថ្នាំញៀនចំនួន០២កញ្ចប់តូច ។ ចំណែកឯមុខសញ្ញាកំពុងកសាងសំណុំរឿង បញ្ជូនទៅជំនាញខេត្ត ដើម្បីអនុវត្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់