ភ្នំពេញៈ ស្រីៗជាអ្នកកោសជប់ម៉ាស្សាក្នុងហាងយីហោ ៩៩ ចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធករណីបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន នៅចំណុចផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងម៉ាស្សាយីហោ ៩៩ ខាងលើមានឈ្មោះ ទៀង ពុទ្ធាវី ភេទស្រី អាយុ៣០ឆ្នាំ ហើយក្រោយពីប្រតិបត្តិការនេះចប់ ជនរងគ្រោះចំនួន៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច។ ចំណែកស្ត្រីជាម្ចាស់ហាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ រីឯអ្នកដាំបាយដែលមិនមានការពាក់ព័ន្ធម្នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានកើតមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើលោកអធិការខណ្ឌចំការមន ដឹងថាទីតាំងទាំងនេះបង្កប់សេវាផ្លូវភេទដែរឬក៏ធ្វើមិនដឹង ទើបទុកឲ្យបើកធ្វើអាជីវកម្មរហូតទល់តែសមត្ថកិច្ចជំនាញខាងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកចាត់ការដោយផ្ទាល់បែបនេះ ទាំងដែលលោកអធិការគឺជាម្ចាស់ទឹកដី៕
មតិយោបល់