នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានជំរុញឱ្យប្រជាជនជំនះនូវភាពស្ទាក់ស្ទើររបស់ពួកគេ ហើយមកទទួល យកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលមានការព្រួយបារម្ភអំពីវីរុស Delta ថ្មីដែលត្រូវបានគេរកឃើញនៅក្នុងរដ្ឋមួយចំនួន។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមិថុនានេះ។លោក Modi បាននិយាយនៅក្នុងវិទ្យុប្រចាំខែរបស់លោកថា “ត្រូវតែមកទទួលយកចាក់វ៉ាក់សាំង” ដោយលោកទទូចឱ្យសាធារណជនប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់និងគម្លាតសង្គម ព្រោះនេះគឺជារបៀបការពារដោយ មានសុវត្ថិភាព។លោក Modi បានស្នើសុំអ្នកដឹកនាំក្នុងសហគមន៍ឱ្យលើកកម្ពស់ការយល់ដឹងដល់អ្នកភូមិអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនិងការទប់ស្កាត់ពាក្យចចាមអារ៉ាមអំពីផល ប៉ះពាល់មិនល្អ។លោកមានប្រសាសន៍ទៀតថា ក្នុងខែនេះរដ្ឋាភិបាលនឹងទិញវ៉ាក់សាំង ៧៥ ភាគរយពីអ្នកផលិត ហើយចែក ចាយវាដោយឥតគិតថ្លៃដល់រដ្ឋ។វីរុសថ្មីនៅពេលនេះគឺជាក្តីបារម្ភ មួយនៅក្នុងប្រទេសឥណ្ឌាព្រោះប្រជាជនជាងពាក់កណ្តាលនៅមិនទាន់បានចាក់វ៉ាក់សាំង នៅឡើយ។
ប្រជាជនឥណ្ឌាសរុបជាង ជាង ៣៥ លាននាក់បានឆ្លងជំងឺនិងជាសះ ស្បើយចំនួន ជាង ២៩លាននាក់។ចំនួនអ្នកស្លាប់ផ្លូវការឥឡូវនេះមាន៣៩៥.៧៥១ នាក់ ប៉ុន្តែអ្នកជំនាញនិងភ្នាក់ងារសុខភាពពិភពលោកក៏ដូចជាអង្គការសុខភាពពិភពលោកជឿជាក់ថាចំនួនអ្នកស្លាប់អាចនឹងខ្ពស់ជាង នេះ៕
មតិយោបល់