កំពង់ស្ពឺៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំងចម្រាញ់កាកសំណល់ប្រេងខ្មៅដែលប្រើរួច ទៅជាប្រេងម៉ាស៊ូត ដើម្បីលក់បន្តលើទីផ្សារ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងនោះដែរ សមត្ថកិច្ចបានឆែកឆេររកឃើញ៖ ធុងខៀវម៉ាក (Interrox st 50) ចំនួន៥៤ធុង ក្នុង១ធុងមានចំនួន ៣៥គីឡូក្រាម , ធុងអាស៊ីត ពណ៌ប្រផះ គ្មានម៉ាក ចំនួន១១០ធុង ក្នុង១ធុងមានចំនួន១៥គីឡូក្រាម , ធុងស្តុកប្រេងម៉ាស៊ូតចំនួន២៤ធុង ចំណុះ១ធុងស្មើ ៤០០លីត្រ, ស៊ីទែនស្តុកប្រេងម៉ាស៊ូតធំមានចំនួន៤ ចំណុះ១៥០០០លីត្រ, ស៊ីទែនស្តុកប្រេងម៉ាស៊ូតតូចមានចំនួន៣ ចំណុះ៣០០០លីត្រ និងរថយន្តចំនួន៣គ្រឿង គោយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចដកហូត តែមិនឃាត់ខ្លួនមនុស្សឡើយគ្រាន់តែផ្អាកការដំណើរការបណ្តោះអាសន្នតែប៉ុណ្ណោះ ដើម្បីរង់ចាំសេចក្តីសម្រេចពីតុលាការបន្តទៀត៕
មតិយោបល់