ព្រះសីហនុៈ កម្មករអគ្គិសនីព្រះសីហនុ២នាក់ បានឆក់ខ្សែភ្លើងនៅលើបង្គោលភ្លើងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលបង្គោលភ្លើងនេះមន្ត្រីអគ្គិសនីបញ្ជាក់ថា បង្គោលភ្លើងនេះមិនទាន់អូសភ្លើងចូល ហើយក្រុមហ៊ុនបានម៉ៅការបន្តទៅឲ្យក្រុមហ៊ុនឯកជនមួយ សង្ស័យថា ខ្សែភ្លើងនេះត្រូវគេ តភ្ជាប់ជាមួយនឹងអគារក្បែរនោះ ដូច្នោះនៅពេលបញ្ឆេះម៉ាស៊ីនភ្លើងអគារ ចរន្តភ្លើងវានឹងឆ្លងចូលទៅខ្សែដែលជនរងគ្រោះកំពុងធ្វើការតនេះមិនខាន ទើបបណ្តាលឲ្យឆក់បែបនេះ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៥០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅមុខអគារស៊ីហួរ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ករណីនេះនៅមិនទាន់ដឹងថា ភាគីខាងណាជាមួយទទួលខុសត្រូវចំពោះការស្លាប់របស់ជនរងគ្រោះនៅឡើយទេ៕
មតិយោបល់