ព័ត៌មានជាតិ

ពេលនេះទឹកកំពុងជន់លិចផ្ទះប្រជាពលរដ្ឋដែលរស់នៅភូមិដូនកុក និងភូមិអន្លង់ស្វាយ ខណ្ឌកំបូល

ភ្នំពេញ:យោងតាមផេករបស់គណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គីម វីរ: ទីប្រឹក្សា គ.ជ.គ.ម. និងជាអនុប្រធានក្រុមការងារសម្របសម្រួលជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដោយសហការជាមួយកងប្រតិបត្តិការរុករក និងសង្រ្គោះរបស់បញ្ជាការដ្ឋានទ័ពពិសេស ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោត ដែលកំពុងហក់ឡើង បណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិសាស្រ្តភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ៕

 

មតិយោបល់