មណ្ឌលគីរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីជនជាតិព្នងម្នាក់ ដែលបានបាត់ខ្លួន១៣ថ្ងៃ ត្រូវគេប្រទះឃើញស្លាប់ដោយមានខ្សែចំណងចង ជាប់នឹងកនៅក្នុងចម្ការ។
ហេតុការណ៍បានកើតឡើងនៅក្នុងខេត្តមណ្ឌលគីរី។
ស្ត្រីដែលរងគ្រោះមានអាយុ៤៥ឆ្នាំឈ្មោះ ច្រាក ញ៉ាប មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូចា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ស្ត្រីជាតិព្នងនេះ បានចេញពីផ្ទះកាលពីថ្ងៃទី៦ធ្នូ ដោយមិនដឹងថាធ្វើដំណើរទៅទីណាឡើយ។ បងប្អួនសាច់ញាតិបានខិតខំដើររក ប៉ុន្តែរកមិនឃើញឡើយ។ រហូតដល់ល្ងាចម៉ោងប្រមាណ៦កន្លះថ្ងៃទី១៩ធ្នូ អ្នកស្រុកបានប្រទះឃើញសពរបស់គាត់ ស្លាប់ដោយចងកនៅចំណុចចំការចាស់អូឆុង ស្ថិតនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា។
សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះជាមនុស្សមានអការៈ និងសតិមិននឹងន ឃើញអ្នកដ៍ទៃចេះតែភ័យខ្លាច នឹងចេះតែរត់គេច ។
សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារការចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕
មតិយោបល់