ភ្នំពេញៈ បុរសម្នាក់ឡើងជណ្តើរដែក ជាន់ចំខ្សែភ្លើងដាច់ឆក់ ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះកើតឡើងនៅម៉ោង៣និង១៥នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ សុខ ចាន់ថន អាយុ៤៥ឆ្នាំ មុខរបរម្មករសំណង់ បានស្លាប់ខណៈដែលជួសជុលបន្ទប់ឲ្យកូនដេក ដោយបានឡើងជណ្តើរដែក ហើយជាន់ចំខ្សែភ្លើងដាច់ឆក់ បណ្តាលឲ្យស្លាប់យ៉ាងក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់