កំពង់ធំៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅនឹងដើមខ្វិត បន្ទាប់ពីរូបគេទាស់ពាក្យសម្តីជាមួយបងប្រុសបង្កើតរបស់ខ្លួន និងបានវាយតប់គ្នាបន្តិចបន្តិច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បុរសដែលចង.កសម្លាប់ខ្លួនមានឈ្មោះ គឺ ឌីសំភ័ស ភេទប្រុស អាយុ២៧ឆ្នាំ មុខរបជាងសំណង់ នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់