ព័ត៌មានជាតិ

ចាប់ខ្លួន អតីតពិធីករDJ ឡាយអិន និងបក្ខពួក៣នាក់ ដកហូតគ្រឿងញៀនជាង១គីឡូ និងកាំភ្លើង១ដើម ក្នុងក្លឹបកំសាន្តរ៉ុក !!!

ភ្នំពេញ: យោងតាមផេកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាអតីតពិធីករ DJ ឡាយអិន រួមនឹងគ្រឿងញៀន ជាង១គីឡូ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដោយប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការ
មន រាជធានីភ្នំពេញ។

ក្នុងនោះ នៅចំណុច នៅមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម , នៅចំណុចមុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យជាស្រីម្នាក់, នៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុក បន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់៦០៩.៣៣ក្រាម ។

សរុបមកវត្ថុតាងដកហូតបានរួមមាន៖ មេតំហ្វេតាមីន៣៧៤.៣៩ក្រាម, អិចស្តាស៊ី៦០៩.៣៣ ក្រាម និងកាំភ្លើងខ្លី ១ដើម ម៉ាកឡុក។

សូមបញ្ជាក់ថា ជនល្មើសឈ្មោះ ស៊ិន សម្ផស្ស រឺ ស៊ិន សំភ័ស្ត ធ្លាប់ជាប់ពន្ធនាគារ១ដងពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងជាមេខ្លោង ក្នុងករណីខាងលើ ៕

មតិយោបល់