ព័ត៌មានជាតិ

ទៅ​លេងក្មួយ! ​ក្មួយសងលុយ ត្រឡប់​មក​វិញចោរ​ឆក់​​អស់​ជាង១ម៉ឺន​ដុល្លារ

ភ្នំពេញៈ ​ ប្តី​ប្រពន្ធ​មួយគូទៅ​លេង​ក្មួយ​ៗសងលុយ​លុះត្រឡប់​​មក​វិញ​ហើយ​ត្រូវ​​ចោរ​ឆក់​ អស់​ជាង​១ម៉ឺន​២ពាន់​ដុល្លារ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ១០និង​៤០នាទី​យប់​ថ្ងៃ​ទី​២០ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទល់មុខ​ក្លោង​ទ្វារ​ វត្ត​ពោធិ៍​ចិន​តុង​ ដែល​ស្ថិត​នៅ​សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ជន​រងគ្រោះ​ ឈ្មោះ​ ផាន់​ នឿន​ ភេទ​ស្រី​ អាយុ​៤៦ឆ្នាំ​ មុខរបរ​ លក់ងាវ​ រស់​នៅ​ម្តុំ​ត្រឡោក​បែក​ មាន​ស្រុកកំណើតនៅ​ភូមិ​ស្វាយ​ដូនអី​ ឃុំ​ស្វាយ​ធំ​ ស្រុក​ស្វាយ​ជ្រំ ​ខេត្ត​ស្វាយ​រៀង​។ ​ចំណែក​ឯ​ជនសង្ស័យ​ ជិះ​ម៉ូតូ​២គ្រឿង​មាន​គ្នា​២នាក់​ ហើយ​ ជន​រងគ្រោះ​ ស្គាល់​ម៉ូតូ​ជន​សង្ស័យ​ម៉ាក​ឌ្រីម​សង់​ ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ​ ភ្នំពេញ ​1HH -8829 សង់​ស៊េរី​ ២០១៩​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រ្តី​ជា​ប្រពន្ធ​បាន​និយាយ​ប្រាប់​ថា​មុនពេល​​កើតហេតុ​រូប​គាត់​និង​ប្តីរបស់​គាត់​បាន​ទៅ​លេង​ផ្ទះ​ក្មួយ​ប្រុស​ របស់​គាត់​ នៅ​ម្តុំ​អូដឹម​ ហើយ​បន្ទាប់​មក​ ក្មួយ​គាត់​ បាន​សងលុយ​ចំនួន​១ម៉ឺន​២ពាន់​ដុល្លារ​ឲ្យ​គាត់​វិញ​។ លុះ​រូបគាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ មកដល់​ចំណុច​កើត​ហេតុ​ បាន​ចូល​លេង​ ប្អូន​ថ្លៃរបស់​គាត់​ ដែល​លក់​ គោ​ដុត​ នៅ​តាម​ចិញ្ចើម​ផ្លូវ​ បន្ទាប់​មក​ ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​ ខាងលើ​ បាន​ចូល​មកដល់​កន្លែង​កើត​ហេតុ​ដែរ​ ដោយធ្វើ​ជា​ទិញ​សាច់​គោដុត​ ចំនួន​២ម៉ឺន​រៀល​ ពេល​ក្មួយ​គាត់​ ច្រក​ សាច់​គោដុត​រួចហើយ​ ជន​សង្ស័យ​ មិន​ទាន់​ទៅ​ ទៀត​ ហើយ​គាត់​សួរ​ថា​​ចាំ​នណាគេ​ ហើយ​ជន​សង្ស័យ​ឆ្លើយ​ថា​ ចាំ​មិត្ត​ភក្តិ​មក​ទិញ​ស្រា​។ បន្ទាប់​មក​ស្រាប់​តែ​ជន​សង្ស័យ​ខាងលើ​ បាន​ចូល​មក​លួច​លុយ​របស់​គាត់​ ដែល​ដាក់​ក្នុង​ហោប៉ៅ​ ដែល​ខ្ចប់​ក្នុង​ថង់​ ប្លាស្ទិក​ពណ៌​ខ្មៅ​ ហើយ​ឆក់​ទៅបាត់​បណ្តាលឲ្យ​គាត់​ មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​​ នគរបាល​ប៉ុស្តិ៍​កាកាប​ទី​១បាន​មកដល់​កន្លែង​កើត​ ហើយ​បាន​ឲ្យ​ជន​រងគ្រោះ​ ទៅ​ដាក់​ពាក្យ​បណ្ដឹង​ ដើម្បី​ឲ្យ​ជួយស៊ើនអង្កេត​រក​មុខ​សញ្ញា​ខាងលើ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

មតិយោបល់