Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ​ភ្ញាក់ផ្អើល ...

​ភ្ញាក់ផ្អើល ឌីជេ ឡាយអ៊ិន ធ្វើរឿងខុសច្បាប់ ត្រូវប៉ូលិសចាប់ខ្លួន

យោងតាមសេចក្តីរាយការណ៍ ក្រោយការ​បង្ក្រាបលើ​ករណីជួញ​ដូរ និងរក្សាទុកគ្រឿងញៀនមួយ​ ​កាល​ពី​វេលាម៉ោង​​២ និង​២០​​​​​ចូល​ថ្ងៃ​ទី​១៩ ធ្នូ ​ស្ថិត​នៅ​​ម​ជ្ឈ​មណ្ឌល​​កម្សាន្ត​រ៉ុ​ក ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ កម្លាំង​សមត្ថ​​កិច្ច​នគរ​បាល​​កា​រិ​យា​ល័​ទី​៦​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​​ចាប់បាន​ជនសង្ស័យ​ប្រុស​-ស្រីចំនួន​៤​នាក់ ដោយក្នុងនោះមានលោក ឌីជេ ឡាយអ៊ិន ដែលជាអតីតពិធីករល្បីល្បាញរបស់ CTN និងប៉ុស្តិ៍លេខ៩។ ការឃាត់ខ្លួនលើតារារូបនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសង្គមសិល្ប:។

ជនសង្ស័យ​ទាំង​៤នាក់ដែលទើបចាប់ខ្លួននោះរួមមាន ១​-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ (ឌីជេឡាយអិន) ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ៣​-​ឈ្មោះ អ៊ិន សា​ខន ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​មេ​ក្លោ​ង​) និង៤-​ឈ្មោះស៊ិ​ន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មាន​អា​ស​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ឈ្មោះ​នេះ​ទើប​ចេញពី​ពន្ធនាគារ​ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន) និង​ត្រូវជា​ក្មួយ​នាយករង​មន្ទីរ​គ្រឿងញៀន​ម្នាក់ ហើយ​ក៏​ជា​ម្ចាស់​អាវុធ​ខ្លី​១​ដើម​នោះ​ផង ។

ប្រភពបន្តថា ជាមួយ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​​នេះ សមត្ថ​កិច្ច​​​ដកហូត​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​​១០៨ ក្នុងម​ជ្ឍ​មណ្ឌល​កម្សាន្ត​រ៉ុ​ក បានថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់៣៧៤.៣៩​ក្រាម បានសារធាតុ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ី​ចំនួន​១៥៦២គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) បានអាវុធ​ខ្លី​១​ដើម (​ឡុ​ក​) ៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១គ្រឿង និង​តូច២​គ្រឿង​៕

Loading...