ព័ត៌មានជាតិ

ឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ករណីឆបោកលុយតាមទូរសព្ទចំនួន ៦៥,០០០​ដុល្លារ

កំពង់ចាម: ជនសង្ស័យជាស្ត្រីម្នាក់ រួមនឹងប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ខណ:ដែលកំពុងចេញទៅដកលុយនៅផ្ទះវេរលុយមួយកន្លែង ពាក់ព័ន្ធករណីឆបោកលុយតាមទូរសព្ទ។

សូមបញ្ជាក់ថា ជនសង្ស័យជាប្រពន្ធមានឈ្មោះ ប៉ោ សម្បត្តិ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ និងប្តីមានឈ្មោះសឿ សុធី អាយុ​៤១​ឆ្នាំ បានឆបោកលុយពី​អាជីវករ​លក់​គ្រឿង​ទេស​ម្នាក់​ នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​ ចំនួន ៦៥,០០០​ដុល្លារ តាំងពីឆ្នាំ២០១៦ -២០១៧ ឯណោះ។

ចំណែកជនរងគ្រោះមានឈ្មោះ ជី ហ៊ា​ង អាយុ​៥២​ឆ្នាំ បានដាក់ពាក្យបណ្តឹងកាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ២០១៨។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់