សៀមរាបៈ ទោះបីក្រមប្រតិបត្តិអង្គរត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរយៈពេលជាច្រើនខែមកហើយក្តី តែភាពឆកល្វែងរបស់ភ្ញៀវទេសចរមួយចំនួនតូចនៅតែបន្តកើតមាន ដូចជាការស្លៀកពាក់ខ្លីមិនសមរម្យក្នុងពេលចូលទស្សនាតាមប្រាសាទជាដើម។
ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរឲ្យសក្តិសមជាទីសក្ការៈនៃដួងព្រលឹងវប្បធម៌ជាតិ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦តទៅ ដោយតម្រូវឲ្យភ្ញៀវទេសចរគ្រប់រូបត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ ខណៈពេលមកទិញសំបុត្រ ដើម្បីចូលទស្សនារមណីយដ្ឋានអង្គរ។
សូមអានលម្អិតអំពីសេចក្តីជូនដំណឹងស្តីពីការកំណត់ឲ្យភ្ញៀវទេចរស្លៀកពាក់សមរម្យក្នុងអំឡុងពេលចូលទស្សនារមណីយដ្ឋានអង្គរខាងក្រោម៖
មតិយោបល់