អាមេរិក៖ បើយើងក្រឡេកទៅមើលក្រោយឆ្នាំ ២០០៩ ក្រុមហ៊ុន Nokia បានក្តោបទីផ្សារទូរស័ព្ទ ជាពិសេសគឺទីផ្សារស្មាតហ្វូន រហូតដល់ ៧០ភាគរយនៃស្មាតហ្វូនសរុបដែលបានលក់នៅទូទាំងសកលលោក ប៉ុន្តែក្រោយពីឆ្នាំ ២០០៩ ទីផ្សារស្មាតហ្វូនត្រូវបាន Apple និង Samsung កាន់កាប់រហូតដល់សព្វថ្ងៃ។
នៅឆ្នាំ ២០១៣ ក្រុមហ៊ុន Nokia បានសម្រេចលក់អាជីវកម្មទូរស័ព្ទចល័ឲ្យទៅក្រុមហ៊ុន Microsoft ក្នុងតម្លៃ ៧,២ពាន់លានដុល្លារអាមេរិក ប៉ុន្តែការលក់នេះ មិនមែនមានន័យថា Nokia បោះបង់ទីផ្សារទូរស័ព្ទឡើយ ព្រោះនៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង នៅចុងឆ្នាំ ២០១៦នេះ ក្រុមហ៊ុន Nokia មានសិទ្ធិផលិតស្មាតហ្វូនវិញបាន ប៉ុន្តែមិនអាចប្រើឈ្មោះ Lumia ឡើយ។
តើ Nokia អាចនឹងវិញត្រឡប់មកផ្ដើមជាថ្មី ក្នុងការផលិតទូរស័ព្ទដៃទំនើបៗដែរ ឬទេ? ពាក់ព័ន្ធនឹងសំណួរនេះ ត្រូវបានលោក Rajeev Suri នាយកប្រតិបត្តិ Nokia ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន Nokia មិនបោះបង់ការផលិតទូរស័ព្ទដៃទំនើប ឬស្មាតហ្វូនឡើយ ប៉ុន្តែវាមិនទាន់ដល់ពេលដែលត្រូវចាប់ផ្ដើម ព្រោះនៅពេលនេះ Nokia កំពុងស្វែងរកដៃគូសហការដែលមានឥទ្ធិពល។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ Nokia បានចេញលក់ Table N1 នៅទីផ្សារប្រទេសចិនដើម្បីសាកល្បង ហើយជាលទ្ធិផលគឺទទួលបានជោគជ័យ ប៉ុន្តែ Nokia មិនបានយក N1 ទៅលក់បន្តនៅទីផ្សារផ្សេងឡើយ៕
មតិយោបល់