ព័ត៌មានជាតិ

ប្រហែសម៉្លេះ! ដុតភ្លើងធូបទុកចោល ឆេះផ្ទះខ្ទេចគ្មានសល់

កំពង់ធំ: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង ស្ថិតនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ យុត ផុន ភេទស្រី អាយុ៥១ឆ្នាំ​។ ​ខូចខាត ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ៧មx៨ម,ប្រាក់បាតចំនួន១ម៉ឺនបាត,​ផ្លាកទីន​១ខ្សែ ទំងន់​៣ជី,មាស​១ខ្សែទំនង់​៤ជី,​ទូរស័ព្ទដៃចំនួន១គ្រឿង,​ស្រូវចំនួន​៥បេ,​អង្ករចំនួន​២បេ និងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

មូលហេតុ ធ្វេសប្រហែសដុតភ្លើងធូប។
ក្នុងករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កមិនបានចេញអន្តរាគមន៍នោះទេមូលហេតុព័ត៌មានយឺតយ៉ាវ ផ្លូវមានចម្ងាយឆ្ងាយ៕​

មតិយោបល់