ព័ត៌មានជាតិ

លួចគេបានវាគ្រាន់ ពេលគេទាន់ជាប់ខ្នោះ…!

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី​លួចសម្ភារក្នុងផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

ជនសង្ស័យឈ្មោះ មាត់ កម្រៃ ហៅចម អាយុ២២ឆ្នាំ មានទីលំនៅឃុំស្នួល ស្រុកស្នួល​។

សម្ភារដែលជនសង្ស័យបានលួចនោះ រួមមាន ទូរទស្សន៍ និងអំភ្លី តែការធ្វើសកម្មភាពមិនបានសម្រេច ដោយត្រូវម្ចាស់ផ្ទះមកទាន់ ហើយក៏ប្តឹងរាយការណ៍មកនគរបាល ទើបកម្លាំងនគរបាលចុះទៅចាប់ខ្លួនជនសង្ស័យបានភ្លាមៗ៕

មតិយោបល់