ព័ត៌មានជាតិ

​រថយន្តហាយឡែនឌ័របើកលឿន ហោះទៅបុកម៉ូតូរ៉ឺម៉ក រងរបួសបុរសម្នាក់!

តាកែវ: កាលពីវេលាម៉ោង១យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូរ៉ឺម៉កបើកបរ​បញ្ច្រាសទិស​គ្នា នៅ​​លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៥០-៥១ ​ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ​​។

នៅមុនពេលកើតហេតុ មានរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ3AQ-9465
បើកបរពីជើងទៅត្បូងបានបុកគ្នាជាមួយ​​ម៉ូតូរ៉ឺម៉ក ហុងដា សេ១០០ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប៊ិន ឌីណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិផ្សារតាកោ ឃុំរកាក្នុងក្រុងដូនកែវ ខេត្តតាកែវ បានរងរបួសស្រាល យកទៅព្យាបាលពេទ្យឯកជននៅផ្ទះ។ ចំណែក​អ្នកបើកបររថយន្តរត់គេចខ្លួនបាត់​។

មូលហេតុ អ្នកបើកបររថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្ន។

ករណីនេះ ​វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងនិងកំពង់ស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធី៕

មតិយោបល់