ព័ត៌មានជាតិ

ស្រវឹងឃាត់មិនស្តាប់! ជិះម៉ូតូលឿនធ្លាក់ផ្លូវ​ ដួលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង ក្រោយពីមានបុរស២នាក់ស្រវឹងស្រាជិះម៉ូតូដួល បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ នៅចំណុចត្រពាំងអង្រ្គងខាងកើតភូមិខ្វាលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ សឿន សំដី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ(រងរបួសធ្ងន់) ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមង្គលបូរី និងឈ្មោះ មាន សំបៀត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់