Post News Media ព័ត៌មានជាតិ អាសូរ! យក​អា​...

អាសូរ! យក​អា​គុយ​កែ​ច្នៃធ្វើ​ជា​ប្រដាប់​ឆក់​ត្រី​ ជាអកុសល​​ឆក់ស្លាប់​ខ្លួនឯង ​

​​តាកែវ: កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានករណីបុរសម្នាក់​យក​អា​គុយ​កែ​ច្នៃធ្វើ​ជា​ប្រដាប់​ឆក់​ត្រី​ ជាអកុសល​​ឆក់ស្លាប់​ខ្លួនឯង នៅ​​ទំនប់​ទឹក​ក្រាំ​ក្រ​ចាង ក្នុងភូមិ​ក្រាំ​ក្រ​ចាង ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ។

ជន​រង​គ្រោះ​ឈ្មោះ ជុំ ដា​លី​ន ​អាយុ​២១​ឆ្នាំ ជា​​កសិករ រស់នៅ​ភូមិ​គ្រោះ​ឃុំកើតហេតុ។

ក្រោយ​ពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ​​​ធ្វើ​កោសល្យវិច័យ​ រួចប្រគល់សាកសព​​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕