ព័ត៌មានជាតិ

​លួចម៉ូតូ​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គោ​ល​ដិ​នខា​សល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ ។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៣​និង​០០​នាទី​ នៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ​ហ្គោ​ល​ដិ​នខា​សល​ ស្ថិត​ក្នុងភូមិ​អូរ​ថ្មី​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ។​

​តាម​របាយការណ៍​របស់​អធិកា​ដ្ឋា​ន​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ស​ រឿ​ន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​គ្រួ​ស​ក្រហម​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ បាន​លួច​ម៉ូតូ​ម៉ាក​អាយ​ខុន​ របស់​ឈ្មោះ​ជិន​ មេឃ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច​ ឃុំ​ពេជ្រ​ចិន្តា​ ស្រុក​ភ្នំព្រឹក​ ។​

​ករណី​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ និង​ដកហូត​ម៉ូតូ​១​គ្រឿង​មក​វិញ​ និង​កសាង​សំណុំរឿង​ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​៕

មតិយោបល់