ព័ត៌មានជាតិ

​ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវចោរប្លន់យកម៉ូតូសម្រេច នៅក្រុងសៀមរាប!

​សៀមរាបៈ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៨ មានករណីចោរប្លន់យកម៉ូតូស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រេច ខណៈដែលជនរងគ្រោះជិះម្នាក់ឯង នៅតាមផ្លូវតាសាម ភូមិគោគត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ សាន់ ស៊ុនធារី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខសៀមរាប 1AA-9916។
សម្ភារៈនៅក្នុងកែបម៉ូតូមាន ទូរសព្ទ២គ្រឿង ម៉ាកiPhone6 ,ណូគាចុចពិល ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

ចំពោះករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់