កណ្តាលៈ មានករណីអគ្គិភ័យមួយបានកើតឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀលនៅ ចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឡូត សុខជា ភេទស្រីអាយុ៥២ឆ្នាំមាន ទីលំនៅភូមិឃុំ-កើតហេតុ ។
ខូចខាតផ្ទះ១ខ្នង បណ្ដោយ០៨ម៉ែត្រ ទទឹង០៦ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងស័ង្កសីព្រមទាំងសម្ភារៈខូចខាតក្នុងផ្ទះរួមមាន៖អង្ករ១បាវទូកញ្ចក់១គ្រឿង ទូរទស្សន៍១គ្រឿងនិងខោ អាវមួយចំនួន ។
អគ្គីភ័យនេះមិនបង្ករអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងរាលដាលដល់ផ្ទះអ្នកដ៏ទៃឡើយ ។
ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋាន កម្លាំងប៉ុស្តិ៍ ជាមួយប្រជា ពលរដ្ឋសហការជួយពន្លត់ទាន់ពេលវេលានិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹក០១ឡាន ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់