ព័ត៌មានជាតិ

អាជីវក​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការស្ថាបនា​ផ្លូវ​

ស្ទឹងត្រែង​៖​ទោះជា​អាជ្ញាធរ​បាន​ធ្វើ​ការផ្លាស់​ប្តូរ​ផ្សារ​ក្រមួន​ក្នុង​ក្រុង​ទៅកាន់​ទីតាំង​ថ្មី​ក៏​ដោយ តែ​អាជីវករ​មួយចំនួន នៅ​តែ​បង្ក​ភាពលំបាក បាន​នាំគ្នា​ដាក់​តាំង​ទំនិញ លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ កន្លែង​ការដ្ឋាន​សាងសង់​ធ្វើឱ្យ​មាន​ការរាំងស្ទះ ដល់​ការស្ថាបនា​ផ្លូវ​។​

​ក្នុង​សកម្មភាព​កំពុង​ស្ថាបនា​ផ្លូវ​នៅ​លេខ​៦៣​និង​៦៤​ក្នុង​ក្រុង​ទល់មុខ​ផ្សា​ស្ទឹងត្រែង មន្ទីរ​សាធារណៈ ការ​ខេត្តស្ទឹងត្រែង សំណូមពរ​ឲ្យ​អាជីវករ ឈប់​ដាក់​តាំង​ទំនិញ​លក់ដូរ នៅ​ជិត​ការដ្ឋាន​ធ្វើ​ផ្លូវ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​គ្រោះថ្នាក់ ក្នុងពេល​ដែល​ក្រុមការងារ​ជំនាញ ដំណើរ​កំពុង​ស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុង​នេះ​។​
​លោក​ប៊ុណា​រី​អភិបាលក្រុង​បាន​ប្រាប់​ឱ្យដឹងថាៈ​សាលាក្រុង​បាន​ជូនដំណឹង​ជា​សាធារណៈ​រួច​មក​ហើយ​តែ​ប្រជាពលរដ្ឋ​ខ្វះ​ការចូលរួម និង​មិន​បាន​គិត​ពី​ប្រយោជន៍​សង្គម ដើម្បី​បំរើ​ឲ្យ​វិស័យ​សាធារណៈ ក៏​ដូចជា​ធ្វើឲ្យ​ខេត្ត​មាន​សោភណ័ភាព និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក ។​

​ ​លោក​អភិបាលក្រុងឲ្យ​អាជីវករ​លក់ដូរ​នៅ​មុខ​ផ្សារ ត្រូវមាន​ស្មារតី​ចូល​រួច​ជាមួយ​អាជ្ញាធរ​ផង​បើ​មិន​បាន​ជួយ​អ្វី​សុំឲ្យ​តែ​កុំ​បង្ក​ភាពលំបាក​ពិបាក​ដោះស្រាយ​ទៅ​បាន​ហើយ​។​

​ ​បើតាម លោក សរ គឹម​ណាត ប្រធាន​មន្ទីរ​សាធារណៈការ​មានប្រសាសន៍​ទទួលស្គាល់​ថា​៖ ការស្ថាបនា​ផ្លូវ ប្រព័ន្ធ​លូរ​នៅ​តាម​ផ្លូវជាតិ​លេខ​៦៤​និង​៦៣​នេះ វា​ពិតជា​មាន​ផលប៉ះពាល់ ទៅលើ​មុខរបរ​ប្រជាពលរដ្ឋ​ខ្លះៗ​និង​ការធ្វើ​ចរាចរ​ទៅមក ហើយ​ការងារ​អភិវឌ្ឍន៍ ក៏​តែងតែ​ទទួល បាន​សំណូមពរ ពី​ប្រជាពលរដ្ឋ​ជាច្រើន​ណាស់​ដែរ ។​

​ ​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា​៖​ចំពោះ​ផ្លូវ​នេះ​ក្រុម​ជំនាញ និង​ខិតខំ​ធ្វើ​ការស្ថាបនា ទៅតាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ឲ្យមាន​គុណភាព​ត្រឹមត្រូវ ជាង​នេះ​ទៀត​នោះ​ផ្លូវ​នេះ ពេល​ធ្វើ​ការត្រួសត្រាយ​ហើយ ក្រុម​ជំនាញ​និង សាងសង់​ផ្លូវ​បេតុង​សំ​រាប់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្រួល​ធ្វើដំណើរ​ទាំង​ម៉ូតូ​និង​រថយន្ត ។​
​ ​លោក​អភិបាលក្រុង​បាន​សុំណូមពរ​ដល់​អាជីវករ​លក់ដូរ​នៅ​ជិត​ការដ្ឋាន​សាងសង់​ផ្លូវ​ចូលរួម​សហការ ជាមួយ​មន្ទីរ​សាធារណការ ដើម្បី​ដំណើរការ​អោយ​បាន​ឆាប់រហ័ស និង​ងាយស្រួល​ដល់​ការអភិវឌ្ឍន៍​ខេត្ត​របស់​យើង អោយមាន​សោភ័ណភាព បំរើ​អោយ​វ​វិស័យ​សាធារណៈ ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក ហើយ​ការស្ថាបនា​ផ្លូវ​ចាក់​បេតុង​ជុំវិញ​ផ្សារ គ្រោង​និង​បញ្ចប់​ការស្ថាបនា​នៅក្នុង​ឆ្នាំ ២០១៥​ខាងមុខនេះ ៕
2014-11-05_090727

មតិយោបល់