ភ្នំពេញៈបុរសម្នាក់រងរបួសដោយសារត្រូវគេវ៉ៃនិងស្នាប់កាំភ្លើងបែកក្បាលហូរឈាមស្រោចពេញខ្លួនព្រោះតែខឹងសង្សារបស់គេមិនព្រមទៅដេកជាមួយ។
បង្ករអោយមានភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៥៦នាទីយប់ថ្ងៃទី២២ខែធ្នូ២០១៨ នៅងាមបណ្ដោយផ្លូវ២៧១ មុខផ្ទះសំណាក់យីហោហ្គ្រីន ផាក ភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីជនរងគ្រោះថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូម៉ាកPCX បានទាក់ទងសង្សារបស់ខ្លួនអោយទៅដេកជាមួយមិត្តភ័ក្រ្កជាជនដៃដល់ តែនាងប្រកែកមិនព្រមទៅទេ ព្រោះតែនាងមានជនរងគ្រោះជាសង្សាទៅហើយ។
ជនរងគ្រោះនិយាយថា ជនដៃដល់ធ្លាប់តាមស្រលាញ់សង្សាគេជាច្រើនដងតែបរបួលនាងទៅដេកតែនាងបដិសេធ លុះមកដល់ម៉ោងកើតហេតុខាងលើជនដៃដល់បានបើករថយន្តម៉ាកលុចស៊ីស៣៣០ មិនចាំស្លាកលេខមកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះសំដៅមករូបគេហើយធ្វើសកម្មភាពដកកាំភ្លើងខ្លីវ៉ៃទៅលើជនរូបគេជាជនរងគ្រោះ២ទៅ៣ស្នាប់កាំភ្លើងបណ្ដាលអោយឈាមហូរស្រោចខ្លួន ភ្ញាមៗជនបង្ករួមនិងមិត្តភ័ក្រ្កបានឡើងបើករថយន្តនិងម៉ូតូគេចខ្លួនបាត់។
ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន២ដើម្បីអោយសមត្ដកិច្ចជួយអន្តរាគមន៍ ៕
មតិយោបល់